khmer eng
  • សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំង ព្រះគ្រូឧត្តមរតនញ្ញាណ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគិរីសុវណ្ណារាម
     
    ចែករំលែក ៖

     

    សម្តេចវិបុលសេនាភក្តី សាយឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសតែងតាំង ព្រះគ្រូឧត្តមរតនញ្ញាណ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការ វត្តគិរីសុវណ្ណារាម (ហៅវត្តថ្កូវ) ឡើងងារជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តគិរីសុវណ្ណារាម (ហៅវត្តថ្កូវ) ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។

    ក្នុងឱកាសនេះ មានការប្រារព្វពិធីស្វាធ្យាយធម៌ជយន្តោ និងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ របាយការណ៍ស្វាគមន៍ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អាននូវជីវប្រវត្តិសង្ខេបរបស់ព្រះគ្រូ ម៉ុក គឹមសាន ព្រះគ្រូចៅអធិការវត្តគិរីសុវណ្ណារាម អានព្រះរាជក្រឹត្យតែងតាំងជាព្រះមេត្តានុភ័ទ្ទ ព្រះរាជាគណៈថ្នាក់កិត្តិយស និងប្រគេនព្រះរាជក្រឹត្យ និងផ្លឹតយស ដោយសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងក៏មានចែកអំណោយជានិមិត្តរូបដល់តាជី យាយជីផងដែរ។ ទន្ទឹមនឹងនេះក៏មានរៀបចំពិធីដង្ហែព្រះមេត្តានុភ័ទ្ទ ម៉ុក គឹមសាន ព្រះរាជាគណៈថ្នាក់កិត្តិយស ប្រទក្សិណជុំវិញបុស្សបុក៣ជុំ ដើម្បីស្រោចស្រពសុគន្ធវារី៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា